khmer eng
  • ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយលោកស្រី ជួន មល្លិកា សប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមានដូចជា អង្ករ ប្រហុកឆា សៀងឆា ប្រេងកូឡា ត្រីខ សាច់ក្រក ធូបមូស សំលៀកបំពាក់ ទឹកដោះគោ ទឹកបរិសុទ្ធ ដើម្បីចែកជូនបងប្អូនភៀសសឹកមកស្នាក់នៅវត្តប្រាសាទគោលរង្សី វត្តបូទុមរង្សី ហៅ (វត្តបត់) និងវត្តនៃស្រុកអង្គជុំ ខេត្តសៀមរាប សរុបចំនួន ៣២៥ គ្រួសារ។ ឯកឧត្តម បានជម្រាបជូនទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមជឿជាក់លើសម្តេចអគ្គមហាសេនាធបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអធិបតេយ្យភាពទឹកដី និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប និងស្រុកអង្គជុំ ដែលបានខិតខំជួយសម្របសម្រួល និងរៀបចំទីកន្លែងស្នាក់ជូនជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

    ប្រភព៖ ការិយាល័យ​អមសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ